ប្រភេទនៃ Content Video ទាំង 5 សម្រាប់ទាក់ទាញអតិថិជនគោលដៅ

ប្រភេទនៃ Content Video ទាំង 5 សម្រាប់ទាក់ទាញអតិថិជនគោលដៅ

ការធ្វើទីផ្សាដោយប្រើវីដេអូត្រូវបានគេទទួលស្គាល់ថាជាយុទ្ធសាស្ត្រមួយដែលមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់។ ជាទូទៅ​ យើងតែងចូលចិត្តអ្វីដែលមើលឃើញនឹងភ្នែកមានរូបភាពស្អាតៗ មានចលនា និងភាពទាក់ទាញ។ សូម្បីតែពេលខ្លះ មុនដែលយើងសម្រេចចិត្តបញ្ជាទិញផលិតផល ឬ សេវាកម្មណាមួយ យើងប្រាកដជាផ្តោតអារម្មណ៍ និង ផ្តល់ទំនុកច្រើនជាងទៅលើវីដេអូ។ ប៉ុន្តែប្រភេទនៃវីដេអូមានច្រើនទៅតាមគោលបំណងដែលយើងចង់បាន។

ថ្ងៃនេះ ពួកយើងមកស្វែងយល់បន្ថែមពីទម្រង់នៃប្រភេទវីដេអូនីមួយៗដើម្បីប្រើប្រាស់សម្រាប់ធ្វើទីផ្សាឲ្យកាន់តែមានសក្កានុពល។

        1. Interview/Q&A

​​​ការបង្កើតវេទិកាក្នុងការឲ្យអ្នកជាមួយនឹងដៃគូម្នាក់ទៀតក្នុងការចែករំលែកគំនិត ចំណេះដឹង ក៏ដូចជាបទពិសោធន៍ទៅកាន់អ្នកមើល គឹមានគុណសម្បត្តិច្រើនក្នុងការកសាងនូវកេរ្តិ៍ឈ្មោះអាជីវកម្មរបស់លោកអ្នក។​ នៅពេលដែលអ្នកមើល ទទួលបាននូវគន្លឹះ ឬ ក៏គំនិតថ្មីៗពីការចូលរួមនោះ បន្តិចម្តងៗអ្នកនឹងអាចកសាងទំនុកចិត្តពីអតិថិជនបាន។

        2. Testimonial

នេះជាប្រភេទវីដេអូដែលយើងតែងសង្កេតឃើញមានមនុស្សតែម្នាក់ក្នុងវីដេអូហើយចែករំលែកពីចំណាប់អារម្មណ៍វិជ្ជមានក្រោយពេលដែលពួកគេបានប្រើប្រាស់ផលិតផល ឬ សេវាកម្មណាមួយ។​ ប្រសិនបើបច្ចុប្បន្ន អ្នកមានអតិថិជន​ដែលបានប្រើប្រាស់ផលិតផល ឬ សេវាកម្មពីអ្នករួចហើយ អ្នកអាចសាកល្បងស្នើសុំឲ្យពួកគេជួយថតវីដេអូឲ្យបាន ដោយការផ្តល់ជូនជាកាដូ ឬ voucher ផ្សេងៗ ប៉ុន្តែ កុំជួលគេថត។

       3. Animation

វាជាប្រភេទវីដេអូតុក្កតាដែលភាគច្រើនគេប្រើសម្រាប់ពន្យល់នូវសាច់រឿង ឬក៏ដំណើរការណាមួយដើម្បីឲ្យអ្នកមើលងាយស្រួលយល់។ សម្រាប់ផលិតផលបែបបច្ចេកវិទ្យាតម្រូវមានការតម្លើង ឬ សិក្សាពីមុខងារជាដើម ប្រភេទវីដេអូបែបនេះ គឺណែនាំឲ្យប្រើ។ មួយវិញទៀត អាចជាប្រភេទសេវាកម្មដែលអតិថិជនមិនទាន់ទម្លាប់ក្នុងការប្រើ ដូច្នេះអ្នកអាចប្រើវីដេអូនេះក្នុងការរៀបរាប់ពីដំណើរការនៃប្រតិបត្តិការបាន។

       4. Product review

បច្ចុប្បន្នយើងឃើញមានការធ្វើទីផ្សាបែបនេះពេញនិយមមែនទែន ជាពិសេសតាមរយៈ influencer ។ ជាការពិត វីដេអូនេះមានឥទ្ធិពលខ្លាំងមែនទែនចំពោះអតិថិជនដែលស្ថិតនៅក្នុងដំណាក់កាលកំពុងសម្រេចចិត្តទិញផលិតផល។ តាមរយៈការ review នេះ អតិថិជនអាចទទួលបាននូវចម្លើយផ្សេងៗដែលជួយលុបបំបាត់នូវភាពស្ទាក់ស្ទើរបស់ពួកគេក្នុងការជ្រើសរើសផលិតផលអ្នក។

      5. Tutorial/How to

វីដេអូ Tutorial មានលក្ខណៈពិសេសត្រង់ថា វាជាប្រភេទវីដេអូដែលអ្នកមើលទទួលបាននូវគុណតម្លៃ​ រួមទាំងវីធីសាស្ត្រដែលយកទៅអនុវត្តន៍បានពិតៗ។ វីដេអូប្រភេទនេះអាចបង្កើតទំនុកចិត្តជាមួយអ្នកមើលបានច្រើនខ្លាំងមែនទែន ព្រោះវាមិនមែនផ្សព្វផ្សាយផលិតផលបែបត្រង់ៗឲ្យអ្នកមើលមានអារម្មណ៍ថាពួកគេត្រូវបានគេកំពុងលក់នោះទេ។

ចំពោះការធ្វើវីដេអូនិមួយៗ មានប្រភេទខ្លះអ្នកអាចប្រើប្រាស់ឧបករណ៍ដែលមាននៅលើអ៊ីនធើណេតសម្រាប់ផលិតវីដេអូដោយ free បាន​។ ប៉ុន្តែប្រសិនបើលោកអ្នកត្រូវការអ្នកថតវីដេអូដែលមានបទពិសោធន៍គំនិតច្នៃប្រឌិត និងអាចប្រឹក្សាអ្នកពី concept នៃវីដេអូនិមួយៗបាន លោកអ្នកអាចទាក់ទងមក Khonnect ដែលជួយម្ចាស់អាជីវកម្មទាំងអស់ក្នុងការចំណេញពេលវេលា និង ថវិការក្នុងការជួលបុគ្គលិកឯករាជ្យ (freelancer) ប្រកបដោយទំនុកចិត្ត៕

Ah Mey

Author Since: March 10, 2021