វិធី ៧ យ៉ាងដើម្បីឲ្យការធ្វើការពីផ្ទះមានប្រសិទ្ធភាព

  1. Home
  2. Blogs
  3. Article detail
វិធី ៧ យ៉ាងដើម្បីឲ្យការធ្វើការពីផ្ទះមានប្រសិទ្ធភាព

ដោយសារតែស្ថានភាពនៃជំងឺ COVID-19 មិនទាន់បានប្រសើរឡើងមនុស្សជាច្រើនតម្រូវឲ្យធ្វើការនៅផ្ទះ ហើយអ្នកដែលមិនធ្លាប់ធ្វើការពីផ្ទះប្រាកដជាពិបាកក្នុងការផ្ចង់អារម្មណ៍ក្នុងការធ្វើការងារព្រោះពួកគេធ្លាប់តែមានតុធ្វើការ និង អ្នករួមការងារជាមួយដោយមិនមានការរំខានពីសមាជិកគ្រួសារ ដូច្នេះតើយើងគួរធ្វើដូចម្ដេចដើម្បីអាចធ្វើការពីផ្ទះប្រកបដោយប្រសិទ្ធភាព ? ខាងក្រោយនេះជាវិធីខ្លះៗ ដែលអ្នកអាចយកទៅអនុវត្តន៍បាន ៖

១. ធ្វើកាលវិភាគឲ្យបានត្រឹមត្រូវ

រៀបចំផែនការការងាររបស់អ្នក និង កំណត់ពេលវេលាសម្រាប់ខ្លួនអ្នក។ អ្នកគួរបែងចែកម៉ោងធ្វើការឲ្យបានច្បាស់លាស់ដោយរួមបញ្ចូលម៉ោងសំរាប់ សម្រាកផឹក តែ / កាហ្វេ។ រឿងមួយទៀតដែលនឹងជួយអ្នកគឺធ្វើការងារដែលសំខាន់ឲ្យហើយនៅពេលព្រឹក ព្រោះយើងអាចផ្តោតអារម្មណ៍បានល្អ ។

២. រៀបចំកន្លែងដែលអ្នកធ្វើការឲ្យបានត្រឹមត្រូវ

បង្កើតការិយាល័យផ្ទាល់ខ្លួននៅផ្ទះ។ ជ្រើសរើសតំបន់ / បន្ទប់មួយនៃផ្ទះរបស់អ្នកដែលអ្នកនឹងធ្វើការ។ ប្រើតំបន់នោះសំរាប់តែធ្វើការប៉ុណ្ណោះហើយអោយមនុស្សគ្រប់គ្នានៅក្នុងផ្ទះរបស់អ្នកដឹងពីបញ្ហានេះ។ ដូច្នេះនៅពេលអ្នកនៅទីនោះសមាជិកទាំងអស់នៃគ្រួសាររបស់អ្នកនឹងដឹងថាអ្នកកំពុងបំពេញការងារដើម្បីជៀសវាងការរំខានដល់អ្នក។ រក្សាតំបន់នោះឱ្យស្អាត និង រៀបចំដូចជាអ្នករក្សាតុរបស់អ្នកនៅការិយាល័យដែរ ។

៣. ផ្តល់អាទិភាពដល់ការងាររបស់អ្នក

អ្នកមិនគួរទុកការងាររបស់អ្នកចោល ហើយទៅធ្វើរឿងដែលមិនចាំបាច់ដោយចាំធ្វើវានៅពេលក្រោយនោះទេ មាន qoute មួយគេនិយាយថា “Tomorrow never comes” បើប្រើពាក្យថាចាំអ្នកនឹងចាំមួយជីវិត ដូច្នេះអ្នកត្រូវធ្វើការងារនោះឲ្យហើយទៅតាមពេលដែលអ្នកបានកំណត់ ។

៤. ជៀសវាងការមើលបណ្តាញសង្គម

ទុកទូរស័ព្ទរបស់អ្នកចោលពេលអ្នកកំពុងធ្វើការ។ លើកលែងតែមានការហៅ / សារដែលចាំបាច់ដែលអ្នកត្រូវតែឆ្លើយតប ប៉ុន្តែត្រូវតែនៅឲ្យឆ្ងាយពីបណ្តាញសង្គម ។

៥. ស្តាប់តន្ត្រីដែលអ្នកចូលចិត្ត

ដាក់កាសរបស់អ្នកហើយចាក់ភ្លេងដែលជម្រុញ ឬ ធ្វើឲ្យអ្នកផ្តោតអារម្មណ៍។ តន្ត្រីអាចជួយអ្នកផ្តោតអារម្មណ៍លើការងាររបស់អ្នកជាពិសេសនៅពេលអ្នកកំពុងធ្វើការលើអ្វីមួយដូចជាការ សរសេរអត្ថបទ និង ការឌីស្សាញ ។ ល។

៦. ធ្វើលំហាត់ប្រាណ

នៅពេលដែលអ្នកធ្វើការនៅផ្ទះរាងកាយរបស់អ្នកនឹងមិនសូវបានធ្វើចលនានោះទេ ដូច្នេះអ្នកគួរចំណាចពេលយ៉ាងតិច ៣០ នាទីដើម្បីធ្វើលំហាត់ប្រាណ ។

៧. សម្រាកសិនបើអ្នកមិនអាចបន្តធ្វើវាបាន

កុំធ្វើការទាំងដែលអ្នកកំពុងឈឺ ព្រោះអ្នកមិនអាចធ្វើការងារបានល្អនោះទេ ដូច្នេះអ្នកគួរតែសម្រាក ដើម្បីឲ្យសុខភាពល្អប្រសើរឡើងវិញសិនចាំធ្វើបន្តទៀត ។

khonnect

Author Since: February 28, 2021

Leave Your Comment