Freelancer ថ្មីថ្មោង​ ដើម្បីឲ្យគេស្គាល់ច្រើន គួរធ្វើការឲ្យគេ Free មែនទេ?

Freelancer ថ្មីថ្មោង​ ដើម្បីឲ្យគេស្គាល់ច្រើន គួរធ្វើការឲ្យគេ Free មែនទេ?

ធម្មតានៅពេលដែលយើងទើបចេញធ្វើការងារ freelance ដំបូង តែងតែចង់ឲ្យមានគេស្គាល់ស្នាដៃយើងច្រើន និងចង់បង្កើនបទពិសោធន៍ការងារ។ ជាពិសេស freelancer បែប creative ដូចជា designer content writer photographer និង artist ផ្សេងៗជាដើម។ ការងារទាំងនេះទាមទាការផ្សព្វផ្សាយខ្លាំង ដូច្នេះហើយទើបជាថ្នូរក្នុងការទទួលបានឱកាសការងារ និងដើម្បីឲ្យ audience ក៏ដូចជា client ស្គាល់ច្រើនជាងមុន យើងក៏សុខចិត្តជួយបុគ្គលឬក្រុមហ៊ុនមួយចំនួនធ្វើការមិនគិតថ្លៃ។ ប៉ុន្តែការអនុវត្តន៍ទម្លាប់បែបនេះ វាក្លាយជាវប្បធម៌នៃការធ្វើការឲ្យគេអ្នកដទៃ free free ដើម្បីផ្សព្វផ្សាយស្នាដៃយើង។ ហើយវ ប្បធម៌ទាំងនេះធ្វើឲ្យបុគ្គលឬក្រុមហ៊ុនមួយចំនួនបានកេងប្រវ័ញទៅលើអ្នកប្រឡូកថ្មីៗទៀតផង។ ចូរបែងចែកឲ្យដាច់រវាង exposure និង exploit

ក្នុងនាមជា freelancer ម្នាក់ យើងគួរដឹងពីសមត្ថភាពរបស់យើង ហើយត្រូវហ៊ានអះអាងពីតម្លៃនៃការងារដែលយើងគួរទទួលបាន។ ការដែលយើងធ្វើការឲ្យគេ free ដោយសង្ឃឹមថានឹងបាន paying client នោះ គឺមិនធានានោះទេ។

មួយវិញទៀត សូម្បីតែជាសាច់ញាតិឬមិត្តភក្តិក៏ដោយ ក៏យើងមិនគួរធ្វើការឲ្យ free free នោះដែរ។ ជំនួសមកវិញ យើងអាចបញ្ចុះតម្លៃ ឬជូនជាកាដូវិញ។ នៅពេលនរណាម្នាក់ទទួលកាដូពីយើង គេអាចនឹងជួយផ្សព្វផ្សាយការងារឲ្យយើងទៅកាន់មនុស្សដែលគេស្គាល់បន្តបន្ទាប់ទៀត។

ឧទាហរណ៍ជាក់ស្តែង បងស្រីម្នាក់ដែលគាត់ជាជាងគូរគំនូរ ត្រូវបានមិត្តភក្តិសុំឲ្យគូររូបគ្រួសារឲ្យមួយសន្លឹក។ ពេលនោះគាត់ក៏បានផ្ញើរតម្លៃទៅឲ្យមិត្តភក្តិគាត់មើល ហើយគេក៏សួរគាត់ថាគ្រាន់តែគូរប៉ុណ្ណឹងគិតលុយដែរ?” គាត់បានឆ្លើយវិញថា artwork របស់គាត់មិនដែលឲ្យ free នោះទេ ព្រោះវាជាអាជីពសម្រាប់ខ្ញុំ មិនមែនគូរដើម្បីតែការកម្សាន្តនោះទេ ហើយមួយវិញទៀត ខ្ញុំចង់សួរថា តើបើជាអ្នកវិញ ព្រមធ្វើការ 3-4 ម៉ោង ដោយមិនបានលុយមួយរៀលនោះទេ?

សម្រាប់ creative freelancer ការធ្វើទីផ្សាអាចនឹងមិនទូលំទូលាយដូចការងារ freelance ដទៃ ព្រោះវាទាក់ទងទៅ Privacy ហើយនិង Copyright។ ដូច្នេះហើយទើបបច្ចុប្បន្ន យើងមាន Khonnect ដែលជា platform មួយសម្រាប់ជួយ creative freelancer ឲ្យមានទំនុកចិត្តក្នុងការបង្ហាញស្នាដៃទៅកាន់អតិថិជនគោលដៅ ព្រមទាំងមានសុវត្ថិភាពខ្ពស់ក្នុងការទទួលបានសាច់ប្រាក់។

មាន quote មួយនិយាយថា “If you’re good at something, never work for free”។ ក្នុងន័យនេះ ម្ចាស់អាជីវកម្មក៏គួរតែយល់ចំណុចនេះដែរ។ បើទោះបីជាគ្នាធ្វើការថ្មីថ្មោងក៏ដោយ ក៏មិនត្រូវសុំឲ្យគេធ្វើការឲ្យ free នោះដែរ។ ប្រសិនបើអាជីវកម្មលោកអ្នកទើបឬកំពុងដំណើរការ ខ្វះថវិការក្នុងការជួល យើងក៏អាចចរចាបានក្នុងន័យថា បញ្ចុះតម្លៃ ឬដោះដូរជាមួយផលិតផលឬសេវាកម្មរបស់ក្រុមហ៊ុនក៏បាន ៕

Ah Mey

Author Since: March 10, 2021